កម្ពុជា៖ ឈប់បិទបាំងហឹង្សានយោបាយ
រដ្ឋាភិបាលកម្ពុជា គួរសុំអង្គការសហប្រជាជាតិ ឲ្យជួយធ្វើការស៊ើបអង្កេតដោយពេញលេញនិងដោយឯករាជ្យ ទៅលើការវាយប្រហារ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៥ លើសមាជិក ប្រឆាំង នៃរដ្ឋសភា ពីរនាក់ អង្គការឃ្លាំមើលសិទិ្ធមនុស្ស បាននិយាយថ្ងៃនេះក្នុងរបាយការណ៍ថ្មីមួយ ។ សាលក្រមក្នុងសំណុំរឿង អង្គរក្ស នាយករដ្ឋមន្ត្រី ហ៊ុន សែនបីនាក់ ដែលបានវាយសមាជិកគណបក្សសង្គ្រោះជាតិ (គសជ) ពីរនាក់ កំណត់ថានឹងប្រកាសនៅថ្ងៃទី ២៧ ខែឧសភា ។